រឿង សោភ័ណ្ឌ អាចនឹងប្រកួតជាមួយ តារាថៃហ្វាយ អីឃ្យូសាំង នៅចុងខែនេះ
ក្រោយពីកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ បានបំបាក់អំនួតកីឡាករថៃ ស៊ីងមុន្នី នៅខេត្តបាត់ដំបង់ក្នុងកម្មវិធីប្រដាល់តាមខេត្តគោជល់ បានធ្វើឲ្យប្រម៉ូទឺថៃមានការមិនពេញចិត្តចំពោះការដាក់លទ្ធផលរបស់ចៅក្រម តែទោះបីជាយ៉ាងណាបងប្អូនប្រជាពលរដ្ឋកម្ពុជាយល់ថា រឿង សោភ័ណ្ឌ ពិតជាឈ្នះពិន្ទុទៅលើ ស៊ីងមុន្នី មែន។
ជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីសំណាក់ប្រម៉ូទឹថៃបានឲ្យដឹងថា លោកកំពុងតែព្យាយាមទាក់ទងតារាថៃហ្វាយ អីឃ្យូសាំង ដើម្បីមកប្រកួតជាមួយកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ក្នុងកម្មវិធីគោជល់ដែលនឹងត្រៀមប្រកួតតាមខេត្តលើកទី២នាចុងខែនេះ។ ហើយសូមបញ្ជាក់ថា មានកីឡាករថៃជាច្រើននាក់ហើយដែលធ្លាប់ដេក និងចាញ់ក្រោមកណ្តាប់ដៃភ្លើង រឿង សោភ័ណ្ឌ ហើយការដែលប្រម៉ូទឺថៃចង់យក អីឃ្យូសាំង មកលើកនេះគឺជារឿងមួយដ៏ល្អ នឹងសង្ឃឹមថាអាចប្រកួតឈ្នះគុនខ្មែរបាន ព្រោះសព្វថ្ងៃនេះលោកកំពុងតែសឹកមុខដោយសារតែ រឿង សោភ័ណ្ឌ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើនិយាយអំពីតារាថៃហ្វាយ អីឃ្យូសាំង វិញ កីឡាកររូបនេះក៏ធ្លាប់មានបទពិសោធន៌ប្រកួតជាមួយកីឡាករគុនខ្មែរដែរ ដូចជាប្រកួតឈ្នះ ពេជ្រ សីហា ក្នុងឆ្នាំ២ោ១៥ ឈ្នះ វង្ស ណយ ឆ្នាំ ២០១៣ និង ធ្លាប់ប្រកួតឈ្នះ កែវ រំចង់ ក្នុងឆ្នាំ២០១៥ ហើយក៏ត្រូវ កែវ រំចង់ ប្រកួតឈ្នះវិញក្នុងឆ្នាំ២០១៦ ដោយការប្រកួតរបស់គេជាមួយកីឡាករខ្មែរសុទ្ធតែក្នុងកម្មវិធីថៃហ្វាយ (Thai Fight ) ទាំងអស់ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ពីលើនេះថា ប្រម៉ូទឺថៃលោក ថាវិន សដានឆ័យ នៅមិនទាន់ច្បាស់១០០ភាគរយថា នឹងអាចយកកីឡាករ អីឃ្យូសាំង មកប្រកួតជាមួយ រឿង សោភ័ណ្ឌ ១០០ភាគរយនោះនៅឡើយទេ តែលោកនឹងព្យាយាមនាំយកកីឡាកររូបនេះមកឲ្យបាន ដើម្បីឲ្យមើល និងកក្រើកក្នុងទឹកដីកម្ពុជា ហើយការប្រកួតនឹងរៀបចំធ្វើឡើយនៅស៊ីអិនស៊ី ក្នុងកម្មវិធីប្រកួតតាមខេត្តរបស់គោជល់ ដោយផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ម៉ោង៥:៣០នាទីល្ងាចចុងខែនេះ៕