
ហុក សុចិត្រា ៖ ភ្លើងកីឡដ្ឋានវិសាខារួចរាល់ហើយ ប៉ុន្តែមិនទាន់ដាក់ប្រើប្រាស់ភ្លាមៗ
ការបំពាក់ភ្លើងបំភ្លឺនាកីឡដ្ឋានបាល់ទាត់វិសាខាត្រូវបានធ្វើរួចរាល់ហើយមុនការប្រកួតលីហ្គកំពូលបាល់ទាត់កម្ពុជាឈានចូលមកដល់ ប៉ុន្តែការប្រកួតសប្តាហ៍ដំបូងកីឡដ្ឋានវិសាខាមិនទាន់ប្រើប្រាស់ភ្លើងបភ្លឺនោះបាន នោះទេ ពោលត្រូវការពេលវេលាសាកល្បងតាមដានពីគុណភាពជាមុនសិន នេះបើតាមការបញ្ជាក់របស់លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិប ។
អតីតតារាបាល់ទាត់ឆ្នើមជម្រើសជាតិកម្ពុជាបញ្ជាក់ថា ៖ ក្លិបបានព្យាយាមធ្វើអោយរួចរាល់មុនលីហ្គចាប់ផ្តើម ប៉ុន្តែប្រកួតសប្តាហ៍ដំបូងយើងអាចនឹងមិនទាន់ប្រើប្រាស់ភ្លើងនោះបានទេ ពីព្រោះត្រូវការវេលាតាមដានមើលសិនថាគុណភាពភ្លើងយ៉ាងម៉េច ជៀសវៀងមានបញ្ហាផ្សេងៗ ប៉ុន្តែសប្តាហ៍បន្តបន្ទាប់យើងនឹង ប្រើប្រាស់ជាធម្មតា ។ លោកបន្ថែមថា សម្រាប់ការចំណាយក្នុងការបំពាក់បង្គោលភ្លើងនេះ លោកមិន បានដឹងថាចំណាយអស់ប៉ុន្មាននោះទេ ពីព្រោះថ្នាក់លើជាអ្នកចាត់ចែង ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់វិសាខា ទើបតែបង្កើតឡើងក្នុងឆ្នាំ២០១៧ នេះតែប៉ុណ្ណោះ ប៉ុន្តែការរៀបចំក្លិប បានយ៉ាងល្អទាំងរចនាសម្ព័នក្លិបដែលមានទាំង យុវជន ទីលានផ្ទាល់ខ្លួនដែលមានលក្ខណៈតាមស្តង់ដាត្រឹម ត្រូវតែម្តង ៕