ក្រោយចាញ់មិនអស់ចិត្ត កងមឿងឆាង ប៉ះ នាយសង្ហា ឡៅ ចន្ទ្រា ម្តងទៀត
ជើងខ្លាំងរបស់ថៃ កងមឿងឆាង មកប្រកួតនៅស្រុកខ្មែរពីរដងរួចមកហើយដោយលើកទីមួយចាញ់ រឿង សោភ័ណ្ឌ មិនអស់ចិត្ត ខណៈលើកទីពីរជួបជាមួយនាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា រូបគេក៏មិនពេញចិត្តនឹង លទ្ធផលដែលចៅក្រមអោយកីឡាករគុនខ្មែរឈ្នះពិន្ទុលើករូបគេ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លើកទីបីនេះ កងមឿងឆាង មកម្តងទៀតដើម្បីប៉ះ ឡៅ ចន្ទ្រា ជាលើកទីពីរស្របពេលដែលការប្រកួតនឹងធ្វើឡើងនាល្ងាចថ្ងៃ សុក្រ ទី ២២ កុម្ភៈ នេះនាសង្វៀនបាយ័នចាប់ពីម៉ោង ៧ យប់តទៅ ។
គួររំលឹកថា កងមឿងឆាង ចាញ់ពិន្ទុ រឿង សោភ័ណ្ឌ ក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុនដែលធ្វើឡើងត្រឹម៣ ខណៈរូបគេចាញ់ពិន្ទុ ឡៅ ចន្ទ្រា ក្នុងការប្រកួតមិត្តភាពពេញ៥ទឹកកាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៩ នាសង្វៀន ស៊ី អ៊ិន ស៊ី ៕ រូបភាព៖ រាជបុត្រនៃអាណាចក្រខ្មែរ