ឡៅ ចិត្រា និង នៅ ស្រីពៅ ឆ្លងកាត់ការធ្វើតេស្តរួចរាល់អស់ហើយ !
កីឡាករគុនខ្មែរ ឡៅ ចិត្រា និងកីឡាការិនី នៅ ស្រីពៅ បានឆ្លងកាត់ការធ្វើតេស្តពិនិត្យសុខភាពរួចរាល់អស់ហើយ ជាមួយក្រុមការងាររបស់ One Championship មុនពួកគេឡើងសង្វៀនប្រកួតនៅថ្ងៃស្អែក នេះនាទីក្រុងបាងកក ប្រទេសថៃ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករ ឡៅ ចិត្រា នឹងកីឡាការិនីនៅ ស្រីពៅ បានឆ្លងកាត់ដំណើការនៃការ ថ្លឹងគីឡូ, តេស្តទឹកនោម, ការពិនិត្យសុខភាពទូទៅ តេស្តឈាម, ពិនិត្យខួរក្បាល, ពិនិត្យភ្នែកនិងរាងកាយ,ថតរូប ថតវីដេអូ, ការប្រជុំច្បាប់និង ស៊ីញ៉េសៀវភៅ ចប់រួចរាល់ហើយសំរាប់ថ្ងៃនេះ ដោយពួកគេគ្មានបញ្ហាអ្វីទាំងអស់ ។
ម្ចាស់ខ្សែក្រវាត់ខារាប៉ាវ ឡៅ ចិត្រា ត្រូវជួប កីឡាករថៃ ស៊ុបពើឡេក លក្ខណៈគុនខ្មែរ ខណៈម្ចាស់ខ្សែក្រវាត់ សហព័ន្ធអន្តរជាតិគុនខ្មែរ នៅ ស្រីពៅ ត្រូវប៉ះកីឡាការិនីថៃ Rika លក្ខណៈ MMA ដោយចាប់ពីម៉ោង ៧ យប់ តទៅ ៕ រូបភាព Cambodian Top Team