មុនប៉ះគ្នាល្ងាចថ្ងៃសៅរ៍ខាងមុននេះ ហ្វុនលួង និយាយអំពីចំណុចខ្សោយ ឃីម ឌីម៉ា
ឃីម ឌីម៉ា ល្អតែកែង តែការទាត់ ការឡាំឡើងជង្គង់គឺមិនមានទេ នេះគឺជាការរៀបរាប់ខ្លះៗពីសំណាក់អ្នកប្រដាល់គុនថៃ ហ្វុនលួង ដែលធ្លាប់និយាយបង្ហើបឲ្យដឹង ស្របពេលដែលរូបគេធ្លាប់ប្រកួតឈ្នះនឹងដណ្តើមបានប្រាក់លានពី ឃីម ឌីម៉ា ជាងមួយឆ្នាំមុន។ ក្រៅពី ឌីម៉ា គុនថៃមកពីបុរីរាំ មួយនេះក៏បាននិយាយអំពីចំណុចខ្សោយ ផល សោភ័ណ្ឌ ផងដែរថា សោភ័ណ្ឌ ល្អតែដើរចូលវ៉ៃនឹងកែង ស្របពេលរូបខ្លួនព្យាយាមទាត់ស្កាត់ព្រមទាំងប៉ែងជើងក្រោមបានច្រើន ដូចនេះហើយទើបរូបខ្លួនអាចដណ្តើមបានជ័យជំនះពីគុនខ្មែរបាន។ (វីដេអូ ហ្វុងលួង និយាយ)
គួរបញ្ជាក់ថា ហ្វុនលួង ក្រៅពីប្រកួតនៅក្នុងទឹកដីខ្លួនឯងនិងប្រទេសកម្ពុជា គុនថៃរូបនេះជារើយៗក៏ឧស្សាហ៍ទៅកោបលុយនៅប្រទេសចិនផងដែរ តាមរយៈការប្រកួតនឹងបង្ហាត់ក្បាច់គុនដល់ជនជាតិចិត្ត។ ហើយសូមរំលឹកថា ហ្វុនលួង ធ្លាប់ប្រកួតឈ្នះគុនខ្មែរខ្លាំងៗជាច្រើនដូចជា៖ ផល សោភ័ណ្ឌ(២ដង),ឃីម ឌីម៉ា, ឡុង សំណាង, ឌុម កែវដា និង ផាន់ គ្រាន់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជំនួបជួបគ្នាសារជាថ្មីរវាងនាគខ្មៅ ឃីម ឌីម៉ា ប្រកួតជាមួយ អ្នកប្រដាល់គុនថៃ ហ្វុនលួង ដោយអ្នកទាំង២នឹងជួបគ្នានៅថ្ងៃសៅរ៍ទី២ ខែកុម្ភះ ឆ្នាំ២០១៩ ខាងមុននេះ ក្នុងសង្វៀនគោជលម្តងទៀត ក្រោយពីកីឡាករទាំង២ខានជួបគ្នាជាងមួយឆ្នាំមកហើយ សូមបញ្ជាក់នេះគ្រាន់តែជាការប្រកួតគូមិត្តភាពតែប៉ុណ្ណោះ៕