Syria បណ្តេញគ្រូបង្វឹក Bernd Stange ចេញពីតំណែង
នេះគឺជាគ្រូបង្វឹកទីពីរហើយដែលត្រូវបានគេបណ្តេញចេញក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 បន្ទាប់ពីគ្រូបង្វឹកជំរើសជាតិថៃលោក Milovan Rajevac ។
សូមបញ្ជាក់ថា លោក Bernd Stange គ្រូបង្វឹកក្រុមជំរើសជាតិ Syria ត្រូវបានគេបណ្តេញចេញ បន្ទាប់ពីលោកបានដឹកនាំក្រុមបរាជ័យពីរលើកជាប់គ្នាក្នុងការប្រកួត AFC Asian Cup 2019 ដោយលើកចុងក្រោយនេះចាញ់ក្រុម Jordan ២ទល់០។
ចំណែកឯលោក Milovan Rajevac ក៏ត្រូវបានសហព័ន្ធជំរើសជាតិថៃបានដកលោកចេញពីគ្រូបង្វឹកក្រុមជំរើសជាតិដូចគ្នាដែរ បន្ទាប់ពីដឹកនាំក្រុមចាញ់ក្រុមជំរើសជាតិបាល់ទាត់ឥណ្ឌា ៤ទល់១ ៕