Man City លត់ Rotherham United ៧គ្រាប់ក្នុងដីខ្លួនឯងឡើងជុំទី៤ពានរង្វាន់ FA Cup (មានវីដេអូហាយឡាយ)
ក្រុមមេឃខៀវ Manchester City បានបំបាក់ក្រុមដែលមកពីលីគលំដាប់ទី២ Rotherham United ៧ទល់នឹង០ ដោយឆ្លងទៅជុំបន្ទាប់ដោយងាយស្រួលនៅក្នុងពានរង្វាន់ FA Cup នាកីឡដ្ឋាន Etihad។
៧គ្រាប់របស់ក្រុមលោក Pep Guardiola កាលពីម្សិលមិញរកបានដោយកីឡាករផ្សេងគ្នា៦នាក់ពោលគឺ Raheem Sterling, Phil Foden, Semi Ajayi (O.G), Gabriel Jesus, Riyad Mahrez, Nicolas Otamendi និង Leroy Sane។
សម្រាប់ការប្រកួតជុំទី៤នឹងធ្វើការចាប់ឆ្នោតនៅថ្ងៃច័ន្ទ ទី៧ មករា នេះ ខណៈនៅសល់ការប្រកួតមួយក្រុមទៀតគឺ Wolverhampton Wanderer ត្រូវស្វាគមន៍ក្រុមភ្ញៀវ Liverpool។
ទស្សនាវីដេអូ៖