Buriram បាននាំយកអតីតខ្សែប្រយុទ្ធ West Ham មកជួយក្លឹប
ក្លឹបបាល់ទាត់នៅលីគកំពូលប្រទេសថៃ Buriram United បន្ទាប់ពីបានលក់ខ្សែប្រយុទ្ធចាស់វស្សា Diogo ទៅឲ្យក្លឹបយក្សនៅប្រទេសម៉ាឡេស៊ី ស្រាប់តែថ្មីៗនេះម្ចាស់ជើងឯក៧សម័យនៅលីគកំពូលប្រទេសថៃមួយនេះក៏បាននាំយកខ្សែប្រយុទ្ធ Modibo Maiga ដែលផ្ទេរមកពីលីគអារ៉ាប់ មកជំនួសដំណែងកីឡាករប្រេស៊ីដែលបានចាកចេញទៅ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំជនជាតិម៉ាលីរូបនេះ ត្រូវបានក្លឹប Buriram United ទិញមកពីក្លឹប Ajman Club ហើយមានលទ្ធភាពរកគ្រាប់បានជូនក្លឹបមួយនេះបាន១០គ្រាប់ ក្នុងការបង្ហាញខ្លួន១៩លើក។ ហើយកីឡាកររូបនេះក៏ធ្លាប់ប្រកបអាជីពនៅក្លឹបញញ៉ូរយក្ស West Ham បាន៣ឆ្នាំ ពោលគឺអំឡុងឆ្នាំ២០១២ដល់២០១៥៕