អ្នកចាំទីរបស់ក្លឹប Cardiff City នៅអង់គ្លេស នឹងមកជួយក្រុមជំរើសជាតិហ្វីលីពីនក្នុងក្របខណ្ឌ AFC Asian Cup
អ្នកចាំទី Neil Ehteridge សញ្ជាតិហ្វីលីពីន ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេស រូបគេបានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានកីឡាថា នឹងមកលេងឲ្យក្រុមជំរើសជាតិបាល់ទាត់ប្រទេសហ្វីលីពីន ក្នុងក្របខណ្ឌ AFC Asian Cup ឆ្នាំ២០១៩នេះ ខណៈដែលត្រូវប្រកួតជុំដំបូងជាមួយក្រុមបាល់ទាត់កូរ៉េខាងត្បូង ដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមករា នឹងបញ្ចប់នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៩។
ការប្រកាសបែបនេះ បានធ្វើឲ្យប្រជាជនដែលស្នេហាវិស័យបាល់ទាត់នៅប្រទេសហ្វីលីពីន មានអារម្មណ៌រំភើប ទោះបីដឹងថា កីឡាករ Neil Ehteridge បង្ហាញខ្លួនមួយប្រកួតឲ្យក្រុមជំរើសជាតិក៏ដោយ។
គួរបញ្ជាក់ថា អ្នកចាំទី Neil Ehteridge សញ្ជាតិហ្វីលីពីន បច្ចុប្បន្នកំពុងតែប្រកបអាជីពរបស់ខ្លួននៅក្នុងក្រុម Cardiff City ហើយក្រោយពីរូបគេបង្ហាញវត្តមានមួយប្រកួតឲ្យជំរើសជាតិហ្វីលីពីននោះ កីឡាករកូនកាត់រូបនេះនឹងត្រូវធ្វើដំណើរត្រឡប់ទៅអង់គ្លេសវិញ ដោយទុកឲ្យអ្នកចាំទី Falkesgaard ឬ Mendoa ជាអ្នកបំពេញកាត្វកិច្ចវិញម្តង៕