ក្រុមគោព្រៃកម្ពុជាប្រមូលផ្ដុំនៅថ្ងៃនេះត្រៀមប្រកួតមិត្តភាពជាមួយទីម័រខាងកើត
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការជួបជុំគ្នាកាលពីព្រឹកមិញដើម្បីត្រៀមការប្រកួតតទល់ជាមួយមិត្តភាពកំដៅសាច់ដុំជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនាវេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។
ជំនួបមិត្តភាពនេះជាការប្រកួតទី២ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Keisuke Honda ផងដែរ។ ដោយឡែកទាក់ទងនឹងការហ្វឹកហាត់ជាផ្លូវការវិញគឺមិនទាន់ដឹងច្បាស់នៅឡើយ។
ចំពោះសំបុត្រចូលទស្សនាអាចរកទិញបាននៅពហុកីឡដ្ឋានជាតិ ដោយមានពីរតម្លៃគឺកន្លែងមានដំបូល ១ ម៉ឺនរៀល និងកន្លែងគ្មានដំបូល ៥ ពាន់រៀល៕