អ្នកដឹកនាំកីឡាករថៃ ប្រាប់មូលហេតុដែល ហ្វុនលួង អាចនឹងដណ្តើមប្រាក់លានបាន
ការប្រកួតដណ្តើមប្រាក់លានគោជល់នៅចុងសប្តាហ៍ថ្ងៃសៅរ៍ខាងមុខនេះ ខ្ញុំមានជំនឿច្រើនថាកីឡាករថៃនឹងអាចដណ្តើមប្រាក់លានត្រឡប់ទៅស្រុកថៃវិញ ពិសេសគឺខ្ញុំទុកចិត្តទៅលើកីឡាករ ហ្វុនលួង ខ្លាំងជាងគេព្រោះកន្លងមក ហ្វុនលួង ធ្លាប់ដណ្តើមបានប្រាក់លានបាន២លើកហើយនៅក្នុងស្រុកខ្មែរ នេះបើតាមការនិយាយអោយដឹងរបស់អ្នកដឹកនាំកីឡាករថៃមកកម្ពុជា។
គួររំលឹកថា ហ្វុនលួង ធ្លាប់ដណ្តើមបានប្រាក់លានគោជល់១លើកក្រោយប្រកួតឈ្នះ ផល សោភ័ណ្ឌ និង ឃុន ឌីម៉ា ក្រោយមកទៀតនៅសង្វៀនMYTV ក៏អាចប្រកួតដណ្តើមប្រាក់លានចុងខែម្តងទៀត គ្រានោះគឺប្រកួតឈ្នះកីឡាករ ផាន់់ គ្រាន់ ។
បើតាមការបញ្ជាក់របស់លោក ថាវិន ស ដានឆ័យ បានអោយដឹងថា លោកបានអញ្ជឹញ ហ្វុនលួង អោយមកពីប្រទេសចិនដើម្បីប្រកួតដណ្តើមប្រាក់លាននៅស្រុកខ្មែរ ម្យ៉ាងវិញទៀតមួយរយះនេះប្រាក់លានគោជល់ភាគច្រើនគឺបានទៅលើកីឡាករគុនខ្មែរ ទើបតែលើកមុនទេដែលកីឡាករលោកគឺ ជែកងួន បានប្រកួតឈ្នះដោយលោកមិនបានសង្ឃឹមថាឈ្នះសោះ។
សូមបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ២រូបគឺ ផល សោភ័ណ្ឌនិង ឌុម កែវដា ចាប់ដៃគ្នាប្រកួតជាមួយអ្នកប្រដាល់ថៃគឺ កូឡាបដាំ និង ហ្វុងលួន ដណ្តើមប្រាក់លានគោជល់ ដែលការប្រកួតនឹងធ្វើការផ្សាយផ្ទាល់ចាប់ពីម៉ោង ៥និង ៣០នាទីតទៅ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕