លីកបាល់ទាត់កំពូលទាំង៥នៅអឺរ៉ុបតើមួយណាបង្កើតមុនគេ?
អ្នកគាំទ្របាល់ទាត់ស្ទើរតែមួយផែនដីប្រាកដជាស្គាល់មិនចន្លោះឡើយនូវលីកបាល់ទាត់កំពូលទាំង៥នៅទ្វីបអឺរ៉ុបដែលរួមមាន Premier League របស់អង់គ្លេស La Liga របស់អេស្ប៉ាញ Italy Serie A របស់អ៊ីតាលី Bundesliga របស់អាឡឺម៉ង់ និង Ligue1 របស់បារាំង។ ក៏ប៉ុន្តែភាគច្រើនប្រហែលជាមិនទាន់ដឹងទេថា លីកនៅក្នុងប្រទេសទាំង៥ខាងលើ តើលីកមួយណាបង្កើតមុន?
នៅពេលនេះ MSR សូមលើកមកជម្រាបជូនដូចតទៅ៖
5- Ligue1 ដោយមើលឃើញប្រទេសជុំវិញខ្លួនគេមានការអភិវឌ្ឍន៍លើវិស័យបាល់ទាត់យ៉ាងខ្លាំងក្លាទើបបុរស3នាក់ដែលមានលោក Georges Bayrou, Emmanuel Gambardella និង Gabriel Hanot បានខិតខំបង្កើតលីកបាល់ទាត់កម្រិតលើសគេរបស់បារាំងអោយលេចជារូបរាងឡើងនៅឆ្នាំ 1932។
4- La Liga ត្រូវបានបង្កើតឡើងនៅឆ្នាំ 1929 ដោយលោក José Mariá Acha ។ ដោយយោលទៅលើនៅពេលនុះក្រុមបាល់ទាត់នៅអេស្ប៉ាញកាន់តែមានចំនួនច្រើនឡើងស្របពេលដែលប្រទេសនេះក៏មានហព័ន្ធបាល់ទាត់ត្រឹមត្រូវហើយ ទើបវាជាពេលដែលអេស្ប៉ាញត្រូវពង្រីកវិសាលភាពកីឡាបាល់ទាត់របស់ខ្លួន។
3- នៅឆ្នាំ1900 ក្របខណ័្ឌប្រមូលផ្តុំក្រុមបាល់ទាត់ត្រូវបានគេបង្កើតឡើងដោយមានឈ្មោះថា Deutscher Fußball Bund(DFB)។ តែនៅពេលនោះអាឡឺម៉ង់នៅមិនទាន់គ្រប់គ្រងក្រុមបាល់ទាត់និមួយៗបាននៅឡើយទេជាពិសេសទាក់ទងទៅនិងការប្រកួតប្រជែងផ្សេងៗ។ ទោះជាបែបណាក៏គេខំប្រឹងកែរលម្អជារៀងរាល់ឆ្នាំ។ រហូតដល់ឆ្នាំ1963ទើប Bundesliga ត្រូវបានគេបង្កើតឡើងនិងរាប់ថាជាលីកកំពូលនៅអាឡឺម៉ង់។
2- Serie A គឺជាក្របខណ្ឌ័បាល់ទាត់កំពូល ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់សហពន្ធ័បាល់ទាត់អ៊ីតាលី។ វាបានបង្កើតឡើងនៅឆ្នាំ 1898 គឺក្រោយពេលដែលវិស័យបាល់ទាត់របស់ប្រទេសនេះត្រូវបានគ្រប់គ្រងដោយអង្គការចំនួន2គឺ FIGC និង CCI។ ដើម្បីអោយមានឯកភាពបាល់ទាត់ជាតិ គេត្រូវរំលាយអង្គការទាំងពីរនេះនិងបង្កើតវិញជា ក្របខណ័្ឌ Serie A ដែលយើងបានឃើញមកដល់ថ្ងៃនេះ។
1- Premier League របស់អង់គ្លេសពីដើមឡើយមិនមែនមានឈ្មោះបែបនេះទេ។ First Division ទើបជាលីកកំពូលរបស់អង់គ្លេស ហើយវាត្រូវបានគេបង្កើតឡើងតាំងពីឆ្នាំ 1888 មកម្លេះ។ បច្ចុប្បន្ន First Division ត្រូវបានប្តូរឈ្មោះជា Football League Championship ដែលគ្រាន់តែជាលីកលំដាប់ទី2របស់ក្របខណ័្ឌបាល់ទាត់អាជីពអង់គ្លេសតែប៉ុណ្ណោះ រីឯលីកកំពូលគឺ Premier League។