Aston Villa ស៊ី Arsenal ពីមុខស៊ូ យ៉ាទី និង ចាន់ វឌ្ឍនាកា
Aston Villa បានយកឈ្នះ Arsenal ដោយលទ្ធផល១ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដែលរកគ្រាប់បាល់បានដោយ John McGinn នាទីទី០៧។
ដូច្នេះ Aston Villa បន្តឈរលេខ៣មាន៣៥ពិន្ទុពីក្រោមក្រុមកំពូលតារាង Liverpool ២ពិន្ទុ និងក្រោមក្រុមលេខ២ Arsenal ១ពិន្ទុ។
ក្នុងការប្រកួតនេះក៏មានវត្តមានរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និងអ្នកចាំទី ស៊ូ យ៉ាទី ដែលត្រូវបាន Aston Villa អញ្ជើញទៅចូលរួមទស្សនាផងដែ។
ដំណើរទស្សនានេះមានរយៈពេល ១សប្ដាហ៍ ហើយមិនមានតែកីឡាករកម្ពុជាប៉ុណ្ណោះទេ បណ្ដាកីឡាករក្នុងប្រទេសនៅតំបន់អាស៊ានមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ក៏ត្រូវបានអញ្ជើញចូលរួម៕