Real Madrid បន្តនាំមុខ Barca និង Man UTD ជាក្រុមមានតម្លៃថ្លៃជាងគេលើលោក
Real Madrid បានបន្តការនាំមុខលើ FC Barcelona និង Manchester United ក្នុងនាមជាក្លិបបាល់ទាត់មានតម្លៃថ្លៃជាងគេលើលោកក្នុងឆ្នាំ២០២១។
យោងតាមរបាយការណ៍ពីស្ថាប័ន Brand Finance ក្រុមជើងឯក UEFA Champions League ១៣សម័យមានតម្លៃ១២៧៦លានអឺរ៉ូ។ ចំណែក FC Barcelona មានតម្លៃ១ ២៦៦លានអឺរ៉ូ, លេខ៣ Man UTD មានតម្លៃ១១៣០លានអឺរ៉ូ, Manchester City ១១១៨លានអឺរ៉ូ និង Bayern Munich ១០៦៨លានអឺរ៉ូ។
ដោយសារតែបញ្ហាកូវីដ១៩ តម្លៃរបស់ Real Madrid បានធ្លាក់ចុះ ខុសកាលវាយតម្លៃឆ្នាំ២០២០ដែលហក់ឡើងដល់ជាង១៤០០លានអឺរ៉ូ។ នេះជាឆ្នាំទី៣ហើយដែល Real Madrid ជាក្រុមមានតម្លៃថ្លៃជាងគេលើលោក។
ដោយឡែកសម្រាប់រដូវកាល២០២០/២០២១ Real Madrid កំពុងតាមពីក្រោយ Atletico Madrid ដើម្បីប្រជែងជើងឯក La Liga។ ATM ឈរលេខ១ មាន៨៣ពិន្ទុ នាំមុខក្រុមលេខ២ Real Madrid ២ពិន្ទុ ខណៈការប្រកួត La Liga នៅសល់មួយលើកទៀតប៉ុណ្ណោះ៕