Lukaku ជាកីឡាករទី៤រកបាន៣០គ្រាប់ឡើងឲ្យ Inter Milan
ក្រោយទាត់បញ្ចូលទីមួយគ្រាប់ក្នុងសំណាញ់ Getafe ការប្រកួត UEFA Europa League វគ្គ១៦ក្រុម នៅថ្ងៃពុធ ទី០៥ ខែសីហា Romelu Lukaku បានក្លាយជាកីឡាករទី៤នៅ Inter Milan ដែលរកបានចាប់ពី៣០គ្រាប់ឡើងក្នុងមួយរដូវកាល។
៣នាក់មុន មាន Ronaldo de Lima (១៩៩៧/៩៨), Diego Milito (២០០៩/២០១០) និង Samuel Eto’o (២០១០/២០១១)។
ពីររដូវកាលមុន Lukaku រកបាន២៧គ្រាប់ពីគ្រប់កម្មវិធីសម្រាប់ Manchester United។ គេរកបានគ្រាប់បាល់៨ប្រកួតជាប់គ្នានៅ Europa League ស្មើអតីតខ្សែប្រយុទ្ធអង់គ្លេស Alan Shearer។
រដូវកាលនេះ ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ីកលេង៤៨ប្រកួតពីគ្រប់កម្មវិធីសម្រាប់ Inter Mlan ហើយរួមចំណែក៣៥គ្រាប់ក្នុងចំណោមគ្រាប់បាល់១០៨គ្រាប់របស់ក្រុមអ៊ីតាលីមួយនេះ។
គួរដឹងដែរថា Inter Milan ឈ្នះ Getafe ២ទល់នឹង០ ឡើងទៅវគ្គ៨ក្រុម ដោយរង់ចាំក្រុមឈ្នះរវាង Rangers និង Bayer Leverkusen៕