សិស្ស បឺត ខាំ និង សេន ប៊ុនថេន ចេញប្រកួតលើកដំបូងផ្តួលគូប្រកួតសន្លប់
កូនសិស្សរបស់កំពូលអ្នកប្រដាល់គុនខ្មែរ បឺត ខាំ និង សេន ប៊ុនថេន នៃក្លឹប រាជសីហ៍មានរិទ្ធ ក្រសួងមហាផ្ទៃ បានចេញប្រកួតលើកដំបូង បន្ទាប់ពីបង្កើតក្លិបប្រដាល់នេះ ដោយបានផ្តួលគូប្រកួតសន្លប់ក្នុងទឹកទី២ ។
កីឡាករដែលចេញប្រកួតដំបូងគេនេះមានឈ្មោះថា ខាំ ថេនឈិនចិន ដែលបានផ្តួលកីឡាករ សំអាត ក្របី របស់ក្លិប កុលបុត្រគុនខ្មែរ ក្នុងទឹកទី២ ក្នុងការប្រកួតទំពាំងស្នងឫស្សីគុនខ្មែរ នាក្លិប សាលវ័ន្តគុនខ្មែរ កាលពីម្សិលមិញ ។
គ្រូបង្ហាត់ទាំង សេន ប៊ុនថេន និង បឺត ខាំ បានបង្ហាញការជឿជាក់ថា កូនសិស្សរបស់រូបនេះនិង សិស្សផ្សេងៗ ទៀត នឹងចេញប្រកួតតាមកម្មវិធីទូរទស្សន៍ក្នុងពេលឆាប់ៗ ខាងមុខនេះ បន្ទាប់ពីលោកទាំងពីរបានបណ្តុះបណ្តាលច្រើនខែកន្លងមក ៕