លីគបាល់ទាត់កំពូលបែលហ្ស៊ិកគ្រោងនឹងបិទចោល ខណៈក្រុមកំពូលតារាងជាអ្នកឈ្នះពាន
ក្របខ័ណ្ឌបាល់ទាត់កំពូលបែលហ្ស៊ិក Belgium’s Pro League គ្រោងនឹងបិទបញ្ចប់មុនកាលកំណត់ ស្របពេលមានការរាតត្បាតវីរុសកូរ៉ូណា នេះបើតាមការប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាលនៃស្ថាប័នបាល់ទាត់បែលហ្ស៊ិក។
បើសិនជាការបញ្ចប់លីគមុនកាលកំណត់នឹងសម្រេចជាផ្លូវការមែន នោះក្រុមដែលកំពុងឈរលេខ១នាពេលបច្ចុប្បន្ននេះនឹងក្លាយជាក្រុមជើងឯកតែម្តង ខណៈក្លឹបនៅបាតតារាងនឹងត្រូវកាត់ចេញទៅលីគទី២។
គួរឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី២៩នេះ Club Brugge ឈរនៅកំពូលតារាងដោយមាន៧០ពិន្ទុនៅក្នុងដៃលើសក្រុមលេខ២ Gent ១៥ពិន្ទុ ខណៈ Waasland-Beveren នៅបាតតារាងមានត្រឹម២០ពិន្ទុប៉ុណ្ណោះ។