
ប្រវត្តិខ្លីៗ កួច សុកុម្ភះ
កីឡាករ គួច សុកុម្ភះ កើតនៅថ្ងៃទី ១៥ កុម្ភះ ១៩៨៧ ក្នុងខេត្តកំពង់ធំ។គួច សុកុម្ភះ ជាកីឡាករក្នុងក្លិបបាល់ទាត់ណាហ្គាវើលដ៍ ដែលប្រកបអាជីពក្នុងលីកកំពូល Metfone Cambodia League នៃប្រទេសកម្ពុជា។កុម្ភះបានជាប់ជាកីឡាករជំរើសយុវជនលេងអោយក្រសួងការពារជាតិក្នុងឆ្នាំ ២០០៣-២០០៤ ជាទីដែលគាត់ចាប់ផ្តើមអាជីពបាល់ទាត់។
គួច សុកុម្ភះ បានផ្លាស់ប្តូរទៅលេងអោយក្លិបខេមរា ក្នុងក្របខ័ណ្ឌលីគកំពូលក្នុងឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១០។ នៅក្នុងក្លិបខេមរា គួច សុកុម្ភះ បានឈ្នះពាន ហ៊ុន សែនខាប់ក្នុងឆ្នាំ ២០០៧ និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងពាន 2006 AFC President’s Cup។ ក្នុងឆ្នាំ ២០១០ កីឡាកររូបនេះបានផ្លាស់ប្តូរទៅលេងអោយក្លិបភ្នំពេញក្រោន ដែលពីមុនជាក្លិបភ្នំពេញអ៊ីមផាយអឺ រហូតដល់ឆ្នាំ២០១៥។
នៅភ្នំពេញក្រោន គួច សុកុម្ភះបានជួយអោយភ្នំពេញលើកពានលីគកំពួលក្នុងឆ្នាំ ២០១១ និង ២០១៤ ហើយគាត់ក៏បានជួយអោយក្លិបរងជើងឯកក្នុងពាន 2011 AFC President’s Cup។ ក្នុងឆ្នាំ២០១៥ ដោយមានបញ្ហានៅក្នុងក្លិបភ្នំពេញក្រោន កីឡាករជាច្រើនបានចាកចេញពីក្លិបមួយនេះ ក្នុងនោះមានកីឡាករ ស៊ូ យ៉ាទី ហុង ផេង ឃឹម បូរី….គួច សុកុម្ភះ បានផ្ទេរទៅក្លិបណាហ្គារហូតដល់សព្វថ្ងៃ។គួច សុកុម្ភះធ្លាប់ជាម្ចាស់ស្បែកជើងមាន Golden Boots ក្នុងពានហ៊ុន សែនខាប់ឆ្នាំ ២០០៧ ២០០៩ ២០១០៕
ប្រភព : Sovanna Kem