• 4635
    0

    បន្ទាប់ពីបានជួយឲ្យក្រុមអធិរាជស Real Madrid លើកពាន UEFA Champion League ជាលើកទី១៣ក្នុងប្រវត្តិសាស្រ្តកាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើម Cristainio Ronaldo ក៏ត្រូវបានក្រុមហ៊ុនផលិតហ្គេម EA បានយករូបគេបន្តដាក់នៅលើក្របមុខហ្គេមបាល់ទាត់ដ៏ពេញនិយមគឺ FIFA 19។ ជាក់ស្តែង កាលពីឆ្នាំមុន ប្រធានក្រុមជម្រើសព័រទុយហ្កាល់នឹងទទួលបានប្រាក់កម្មសិទ្ធបញ្ញាពីក្រុមហ៊ុនអាមេរិក EA ខណៈនៅឆ្នាំនេះក៏ដូចគ្នា ដោយឡែកសារព័ត៌មាននៅប្រទេសអេស្ប៉ាញបានរំពឹងថា CR7 នឹងទទួលបានប្រាក់មិនក្រោមខ្ទង់លានផោននោះឡើយ។ គួរបញ្ជាក់ថា កាលបរិច្ឆេទនៃការលក់ឌីសហ្គេម ...
  • 2964
    0

    អំពើហឹង្សាក្នុងទីលានក្នុងការប្រកួតដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចាញ់ក្រសួងការពារជាតិ ២ ទល់ ១ នៃពានរង្វាន់លីគកំពូលកម្ពុជាកាលពីចុងសប្តាហ៍កន្លងទៅ ពេលនេះសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ចេញ​សេចក្ដី​ប្រកាស​ពិន័យ​ជា​ផ្លូវការ​ហើយ ។ នេះតារាងដែលសហព័ន្ធបាល់ទាត់កម្ពុជាចេញសេចក្តីប្រកាសនៅថ្ងៃទី ០៧ ខែមិថុនា នេះ ៖  
  • 2723
    0

    កាលពីម្សិលមិញ Manchester United ​បាន​ប្រកាស​ទិញ​បានខ្សែ​ការពារ​ស្លាប​វ័យ​១៩ ឆ្នាំ​ Diogo Dalot ពី​ក្លឹប Porto ជាផ្លូវការ ខណៈតម្លៃ​នៃ​ការ​ផ្ទេរ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​នៅ​ឡើយ​ទេ។ អ្នកចាត់ការ Jose Mourinho ជឿថាសមាជិកក្រុមជម្រើសជាតិU21ព័រទុយហ្គាល់រូបនេះអាចផ្ដល់ការប្រកួតប្រជែងដល់ប្រធានក្រុម Antonio Valencia។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ក្លឹប​បិសាច​ក្រហម ខ្សែ​ការពារ​ស្លាប​ដែល​អាច​លេង​ទាំង​ខាង​ស្ដាំ​និង​ឆ្វេង​រូប​នេះ បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​ និង​រីករាយ​របស់​ខ្លួន​ដែល​បាន​ចូល​រួម​ជាមួយ​ក្លឹប និង​លេង​ក្នុង Premier League។ កីឡាករ​បាន​និយាយ​ថា “នឹង​ខំ​ប្រឹង​គ្រប់​យ៉ាង” ...
  • 9281
    0

    ការប្រកួត​បាល់ទាត់ពិភពលោក World Cup នឹង​ឈាន​ចូល​មក​ដល់​តែប៉ុន្មាន​សប្តាហ៍ទៀតប៉ុណ្ណោះ! ៣២ក្រុម នឹង​បង្ហាញ​ខ្លួ​ន​លើ​ទីលាន​ នាកីឡដ្ឋាន​នានា ក្នុងប្រទេសរុស្ស៊ី។ អាចថា​មានគូខ្លះ មានប្រិយមិត្តទន្ទឹងរង់ចាំច្រើន និង​គូខ្លះទៀត ប្រហែលជាខ្សត់អ្នក​គាំទ្រ​បន្តិច ដោយ​សារមិន​សូវមាន Superstars ល្បីៗនៅទីនោះ។ អ្នក​ស្នេហាវិស័យ​កីឡា ប្រហែលជាកំពុង​រង់ចាំមើល​ការប្រកួតនេះខ្លាំងណាស់ហើយ និងជាពិសេសគឺពិតជាចង់ដឹងថា អ្នក​ណានឹង​ឆ្លងផុតវគ្គ ការប្រកួត​ជម្រុះក្នុងពូលមុនគេ? ស្របពេលជាមួយ​អារម្មណ៍រង់ចាំនេះ អ្នក​ចាត់ការទូទៅក្រុមបីសាចក្រហម Manchester United គឺលោក Jose ...
  • 2674
    0

    ខ្សែការពារ Raphael Varane សារភាព​ថា​ Real Madrid នឹង​ពិបាក​រក​អ្នក​ថ្មី​​ដែល​សក្ដិសម​មក​ជំនួស​ Zinedine Zidane នៅ​រដូវ​កាល​ក្រោយ​។     អ្នកចាត់ការសញ្ជាតិបារាំងបានលាឈប់ពីទឹកដី Santiago Bernabeu កាលពីសប្ដាហ៍មុនក្រោយកាន់ដំណែង២ឆ្នាំកន្លះជួយក្លឹបឈ្នះ Champions League ៣រដូវកាលជាប់គ្នា និងពានផ្សេងៗសរុបចំនួន៩ក្នុងរយៈពេលខ្លី។ ការចាកចេញនេះធ្វើឲ្យកីឡាករវ័យ២៥ឆ្នាំមានការព្រួយបារម្ភចំពោះអ្នកថ្មីត្រូវមកធ្វើការក្រោមស្រមោលរបស់ Zidane។ សម្ពាធ និងការទាមទារខ្លាំងនឹងធ្លាក់ទៅលើអ្នកបន្ទាប់ដែលត្រូវអង្គុយកៅអីអ្នកចាត់ការ Real Madrid។ ...
  • 24727
    0

    អ្នកប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បានលើកឡើងពីក្តីបារម្ភខ្លះៗ មុនចេញទៅប្រទេសបារាំង ដើម្បី ប្រកួតដណ្តើមខ្សែក្រវាត់ជាលើកដំបូងនៅទឹកដីប្រទេសបារាំង ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែ មិថុនា ព្រឹត្តិការណ៍ Rahu Fight ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា នាក្រុង  Bussy St. Georges ប្រទេសបារាំង។ ម្ចាស់មេដាយមាសស៊ីហ្គេមបានរៀបរាប់ថាសម្រាប់ការព្រួយបារម្ភមានខ្លះៗ ទីមួយ លើកដំបូងមិនទាន់ មានបទពិសោធប្រកួតក្រៅប្រទេសច្រើនហើយដៃគូក៏មិនបានដឹងច្បាស់ពី សមត្ថភាពរបស់គេ ...
  • 2982
    0

    អ្នក​ប្រដាល់ Floy Mayweather ឬ Money Mayweather ទើប​ត្រូវបាន​ទស្សនាវដ្តី Forbes ចាត់​ចំណាត់ថ្នាក់នៅថ្ងៃពុធនេះថា ជាកីឡាករ ដែលរក​បាន​ប្រាក់​ចំណូល​ខ្ពស់ជាងគេ​បំផុត ក្នុងចំណោម​អ្នក​កីឡា​ផ្សេងទៀត​លើពិភពលោក។ កាលពីការ​ប្រកួត​ UFC ជាមួយ​ជើងខ្លាំង Cornor McGregor ក្នុងខែសីហា​ឆ្នាំមុន គេ​អាច​រក​ចំនូល​សរុប បាន​ដល់ ២៧៥លានដុល្លារ ត្រឹមតែមួយ​យប់នៃការប្រកួត​ ។ បើ​គិត​ពី​ចំណូល​សរុប​ប្រចាំឆ្នាំ ២០១៨នេះ Floy ...
  • 2501
    0

    អាហ្សង់ទីន នៅថ្ងៃអង្គារម្សិលមិញ បាន​ប្រកាសលុបចោល​ការប្រកួត​មិត្តភាព​​ជាមួយអ៊ីស្រាអែល​ ដែល​ជាការ​ប្រកួត​សមជើងចុងក្រោយ ​ត្រៀម​សម្រាប់ការប្រកួត​បាល់ទាត់​ពិភពលោក World Cup។ ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain បាន​និយាយ​នៅថ្ងៃអង្គារថា ការប្រកាសលុបចោល​នេះ ដោយសារតែសម្ពាធ​នយោបាយ ដែល​កាន់តែរីក​ដុះដាល មុន​ពេល​ការប្រកួត​នៅថ្ងៃសៅរ៍ ដែល​គ្រោង​ធ្វើឡើង​នៅទីក្រុងហេ្សរុយសាឡឹមចូលមក​ដល់។ ជុំវិញ​ការ​ប្រកាស​លុប​ចោល​នេះ ប្រជាជន​ប៉ាឡេស្ទីនក្នុ​ងតំបន់ហ្កាហ្សា និង​ក្នុងទីក្រុង Rramallah នៃតំបន់​ West Bank បាន​ធ្វើពិធីអបអរសាទរ និងអរគុណ ដល់​កីឡាករ ...
  • 6627
    0

      ក្រោយពីប្រកួតចាញ់កីឡាករមកពីប្រទេសថៃ ហ្វុនលួង ក្នុងកម្មវិធីដណ្តើមប្រាក់លាន Mytv កាលពី២សប្តាហ៍មុន ផាន់គ្រាន់ ហាក់បីដូចជាមិនអស់ចិត្ត ហើយក៏មានបំណងចង់ប្រកួតសងសឹកម្តងទៀតជាមួយអ្នកប្រដាល់ដែលមកពីខេត្តបុរីរាំរូបនេះ។ មូលហេតុដែលកូនសិស្សលោក ណនរិទ្ធ ចង់សងសឹកដោយហេតុផលថា គ្រាដែលប្រកួតដណ្តើមប្រាក់លានជាមួយ ហ្វុនលួង អ្នកប្រដាល់គុនខ្មែរ ផាន់គ្រាន់ បានជួបបញ្ហាខូចជើងក្នុងទឹកទី២ដោយសារតែភ្លាត់   ម្លោះហើយនៅពេលដែលកីឡាករ ហ្វុនលួង ត្រឡប់មកពីប្រទេសចិន ស្របពេលដែលរូបខ្លួនត្រឡប់មកពីប្រទេសបារាំងផងដែរនោះ ចង់ស្នើសុំស្ថានីយ៍ទូរទស្សន៍ CNC , Mytv ...
  • 4392
    0

    ថ្លែងក្នុង​សន្និសីទសារព័ត៌មាន នាពេលថ្មីនេះៗ Yaya Toure អតីតកីឡាករ​ក្លឹប​ Mancester City និង Barcelona បានចោទប្រកាន់អ្នក​ចាត់ការ​ទូទៅសញ្ជាតិកាតាឡាន់ លោក Pep Guardiola ថា​ជាមនុស្ស​ «មានបញ្ហាជាមួយជនជាតិអាហ្វ្រិក» ដែល​នេះជាមូលហេតុ​បណ្តាល​ឲ្យ​រូបគេ ចាកចេញពីកីឡដ្ឋាន Etihad ។ សូមរម្លឹកជូនថា អតីតខ្សែបម្រើសញ្ជាតិ​ Ivorian វ័យ ២៥ឆ្នាំ បាន​ចាកចេញ​ពីក្លឹប Man ...