ម្ចាស់មេដាយសំរឹទ្ធ ឡៅ ចិត្រា ការហ្វឹកហាត់ជម្រើសជាតិគុនខ្មែរមិនផ្តោតតែលើកណ្តាប់ដៃនោះទេ
សមាជិកជម្រើសជាតិគុនខ្មែរ ឡៅ ចិត្រា បានលើកឡើងថាការហ្វឹកហាត់ជម្រើសជាតិគុនខ្មែរ ឆ្នាំនេះមានកល្ខណៈប្លែកជាងឆ្នាំមុនខ្លះៗ ក្រោយពីមានបទពិសោធនៅស៊ីហ្គេម ដែលធ្វើឡើងនាប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន ។
ម្ចាស់មេដាយសំរឹទ្ធ ឡៅ ចិត្រា ដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្រោយពីយកឈ្នះលើកីឡាករឥណ្ឌូណេស៊ីដោយពិន្ទុ ប៉ុន្តែបានចាញ់ កីឡាករម្ចាស់ផ្ទះទាំងមិនអស់ចិត្តបានបញ្ជាក់ថាសម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ជម្រើស ជាតិគុនខ្មែរនាឆ្នាំនេះ មិនផ្តោតតែលើកណ្តាប់ដៃនោះទេ ពោលមានក្បាច់ផ្សេងៗ ទៀតត្រូវហ្វឹកហាត់បន្ថែម ។
ស៊ីហ្គេមឆ្នាំមុនកម្ពុជាបានបញ្ជូនកីឡាករចំនួន៥នាក់ ក្នុងនោះរួមមាន ឡៅ ចិត្រា និង វាន់ វឿន រកបានមេដាយសំរឹទ្ធ មឿន សុភា ឈ្នះមេដាយប្រាក់ ឃឹម ឌីម៉ា ឈ្នះមេដាយមាស និង មឿន សុខហ៊ុច មិនបានឈ្នះមេដាយនោះទេ ខណៈឆ្នាំនេះសហព័ន្ធគុនខ្មែរបានកោះហៅ កីឡាករ៨នាក់ដើម្បីប្រមូលផ្តុំហ្វឹកហាត់ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំខាងមុខ៕