Girona កាន់តែឃ្លាតពី Real Madrid ច្រើនពិន្ទុហើយ
Girona បានប្រកួតចាញ់ Getafe ០ទល់នឹង១ ក្នុងការប្រកួតជុំទី២៩ La Liga ដែលធ្វើឱ្យពួកគេតាមពីក្រោយ Real Madrid ១០ពិន្ទុដើម្បីប្រជែងតំណែងជើងឯក។
គ្រាប់ជ័យជម្នះរបស់ Getafe ធ្វើបានក្នុងនាទី៣៣ដែល Ilaix Moriba ញាក់ផុតខ្សែការពារ Girona ហើយបញ្ជូនទៅឱ្យ Yellu Santiago រកគ្រាប់បាល់បញ្ចូលទីបានសម្រេចនាទី៣៣។
នេះជាបរាជ័យលើកទី៣ក្នុងចំណោម៥ប្រកួតចុងក្រោយ ធ្វើឱ្យ Girona កាន់តែឃ្លាតឆ្ងាយពី Real Madrid ដែលឈ្នះ Osasuna ៤ទល់នឹង២។
Girona ក៏ប្រឈមការបាត់កៅអីលេខ២ ព្រោះនាំមុខត្រឹមមួយពិន្ទុលើក្រុមលេខ៣ Barcelona ដែលលេងតិចជាងមួយប្រកួត៕