Ten Hag ថា កីឡាករត្រូវតែមានវិន័យទាំងក្នុង និងក្រៅទីលាន
លោក Erik ten Hag អ្នកចាត់ការ Manchester United និយាយថា កីឡាករបាល់ទាត់ត្រូវការវិន័យ ទាំងក្នុង និងក្រៅទីលាន។
ការអត្ថាធិប្បាយរបស់គ្រូបង្វឹកក្រុមបិសាចក្រហមកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ដែលខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន បន្ទាប់ពីធ្លាយរឿងចូលក្លិបកម្សាន្ដនៅ Belfast ។
បន្ទាប់មក Rashford បានរាយការណ៍ថាមានជំងឺមិនបានកាលពីថ្ងៃសុក្រ បន្ទាប់ពីបានហោះទៅ Manchester ពីអៀរឡង់ខាងជើង។
គេមិនបានបង្ហាញខ្លួនក្នុងការ FA Cup កាលពីថ្ងៃអាទិត្យទល់ក្រុម Newport ទេ។
Ten Hag បានបដិសេធមិននិយាយអំពីស្ថានភាពរបស់ Rashford ទ្បើយ។ ប៉ុន្តែនៅពេលសួរថាតើនឹងដាក់ពិន័យយ៉ាងណា លោកថាវាមិនពាក់ព័ន្ធនឹងលោកទេ តែថា នៅក្នុងបាល់ទាត់ កីឡាករត្រូវការវិន័យ ហើយនោះគឺនៅលើទីលាន និងក្រៅទីលាន៕