Sir Jim Ratcliffe ទិញហ៊ុន Man UTD បាន២៥ភាគរយ
មហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe បានឈានដល់ការទិញបានភាគហ៊ុន២៥%ក្នុងក្លិប Manchester United ដែលស្មើនឹងសាច់ប្រាក់១,៣ពាន់លានដុល្លារ។
មហាសេដ្ឋីវ័យ៧១ឆ្នាំបញ្ជាក់ថា មហិច្ឆតារួមរបស់ពួកយើងមានភាពច្បាស់លាស់ នោះគឺការនាំ Man Utd ត្រឡប់ទៅទីតាំងដែលស័ក្ដសមឡើងវិញ គឺទៅលំដាប់កំពូលនៃបាល់ទាត់អង់គ្លេស អឺរ៉ុប និងពិភពលោក។
Sir Jim ក៏នឹងផ្ដល់ទឹកប្រាក់៣០០លានដុល្លារសម្រាប់ការវិនិយោគនាពេលអនាគតនៅ Old Trafford។
គួរដឹងដែរថា គ្រួសារត្រកូល Glazers បានទិញក្លិបបាល់ទាត់ Manchester United ក្នុងឆ្នាំ២០០៥ តម្លៃ៧៩០លានផោន៕