Willian ត្រៀមចេញពី Fulham ទៅ Nottingham
ខ្សែបម្រើ Willian គ្រោងនឹងផ្ទេរទៅ Nottingham Forest អំឡុងទីផ្សារដោះដូររដូវក្ដៅនេះ។
កីឡាករប្រេស៊ីលខាងលើបានចូលរួមជាមួយ Fulham ដោយគ្មានតម្លៃខ្លួន ក្រោយចេញពី Corinthians កាលខែសីហា ឆ្នាំ២០២២។
អតីតសមាជិក Chelsea និង Arsenal ត្រូវបានស្នើកិច្ចសន្យាថ្មីដែរនៅ Fulham។
គេរកបាន៥គ្រាប់ និង assist ៦ ហើយបង្ហាញខ្លួនជម្រើស១១នាក់ដំបូងបាន២៥លើកនៅ Premier League រដូវកាលមុន៕