
Henderson យល់ព្រមទៅក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតដែលទើបយក Gerrard ធ្វើគ្រូ
ខ្សែបម្រើ Jordan Henderson បានយល់ព្រមចូលរួមជាមួយក្លិប Al Ettifaq នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ដែលទើបតែងតាំង Steven Gerrard ជាគ្រូបង្គោលថ្មី។
យោងតាម Goal បានឱ្យដឹងថា Henderson បានយល់ព្រមលើលក្ខខណ្ឌកិច្ចសន្យាជាមួយក្លិបអារ៉ាប៊ីសាអូឌីត នៅពេលដែល Al Ettifaq ផ្តល់តម្លៃសមស្របសម្រាប់ Liverpool នោះកិច្ចព្រមព្រៀងនឹងក្លាយជាផ្លូវការ។
ខ្សែបម្រើវ័យ ៣៣នាំរូបនេះក៏បាននិយាយជាមួយគ្រូបង្វឹកលោក Jurgen Klopp ហើយត្រូវបានផ្តល់ភ្លើងបៃតងឱ្យចាកចេញ ខណៈកិច្ចសន្យារបស់គេនៅ Liverpool ត្រូវអស់ក្នុងឆ្នាំ២០២៥៕