Arsenal ផ្ទេរបាន Havertz ពី Chelsea
Arsenal បានផ្ទេរយកខ្សែប្រយុទ្ធ Kai Havertz ពី Chelsea ដោយជោគជ័យក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ២០២៨ក្នុងតម្លៃ៦៥លានផោន។
កីឡាករវ័យ២៤ឆ្នាំរូបនេះបានចំណាយពេល៣ឆ្នាំនៅ Stamford Bridge បន្ទាប់ពីផ្ទេរពី Bayer Leverkusen ក្នុងតម្លៃ៧១លានផោន។
តម្លៃសម្រាប់ Havertz ដែលបានស៊ុតបញ្ចូលទីបាន៩គ្រាប់ឱ្យតោខៀវកាលពីរដូវកាលមុនអាចកើនឡើងថែមទៀត។
Havertz រកបាន១៩គ្រាប់ក្នុងការបង្ហាញខ្លួន៩១ប្រកួតនៅ Premier League និងរកបានគ្រាប់ជ័យជម្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២១ ទល់នឹង Manchester City ។
គេផ្លាស់ទៅទីក្រុងឡុងដ៍ ខណៈ Mikel Arteta សម្លឹងរកការពង្រឹងក្រុម Arsenal របស់បន្ទាប់ពីបានកៅអីលេង Champions League ដែលពួកអវត្តមានរយៈពេល៦ឆ្នាំ៕