ចាន់ វឌ្ឍនាកា បង្ហោះសារពីការបង្ហាញការតាំងចិត្តវិលចូលជម្រើសជាតិវិញ
“ខ្ញុំនឹងមិនទិញអាវនេះពាក់ឡើយ តែខ្ញុំនឹងប្រើសមត្ថភាពទៅពាក់វាម្ដងទៀតថ្ងៃណាមួយ 🙏❤️🇰🇭”។ នេះជាការបង្ហោះរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា លើ Facebook នៅរាត្រីថ្ងៃអាទិត្យ ទី១៩ ខែមីនា។
ចាន់ វឌ្ឍនាកា បានវិលចូលទីលានវិញហើយសម្រាប់បឹងកេត ក្រោយខកខានជាង១ឆ្នាំដោយសាររបួសសរសៃពួរជង្គង់ក្នុងខែមករា ឆ្នាំ២០២២។ បញ្ហានេះក៏បានធ្វើឲ្យអវត្តមានពីក្រុមជម្រើសជាតិផងដែរ។
វឌ្ឍនាកា បង្ហាញខ្លួនចុងក្រោយបង្អស់សម្រាប់ជម្រើសជាតិក្នុងការប្រកួតពានរង្វាន់ AFF Cup 2020 ក្នុងធ្នូ ឆ្នាំ២០២១ និងរកបាន២គ្រាប់ផងដែរ៕