ធ្លាយរឿង CR7 បែកបាក់គ្នានឹងភ្នាក់ងារ Jorge Mendes រឿងសម្ភាសន៍ជាមួយ Piers Morgan
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ត្រូវគេរាយការណ៍មកថា បានសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលលើផ្លាស់ប្ដូរភ្នាក់ងារ Jorge Mendes ដែលធ្វើការជាមួយគ្នារយៈពេលជាង ២០ឆ្នាំមកហើយ។
មូលហេតុធំដែលធ្វើឱ្យ ភ្នាក់ងារកំពូល និងខ្សែប្រយុទ្ធព័រទុយហ្គាល់ ឈានដល់ដំណាក់កាលបែកបាក់គ្នានេះ គឺដោយសារតែលោក Jorge Mendes បានហាមឃាត់ Cristiano Ronaldo មិនឱ្យនិយាយក្នុងបទសម្ភាសន៍ជាមួយនឹងលោក Pier Morgan ឡើយ ដោយសារតែលោកគិតថា ការជីកកកាយរឿងរ៉ាវជាមួយក្លឹប Manchester United ធ្វើឱ្យ Ronaldo បាត់បង់ចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុប។ តែទីបំផុត Ronaldo នៅតែនិយាយក្នុងបទសម្ភាសន៍នេះដដែល។
ក្រោយពីចែកផ្លូវពី Jorge Mendes រួចរាល់ អតីតសមាជិក Sporting Lisbon, Manchester United, Real Madrid និង Juventus បានសម្រេចចិត្តជ្រើសយកបុរសជនជាតិព័រទុយហ្គាល់ Ricky Regufe ដែលជាអតីតប្រធានផ្នែកទីផ្សាររបស់ Nike ធ្វើជាភ្នាក់ងារចាត់ចែងកិច្ចការរបស់ខ្លួន ជាពិសេសលើការរៀបចំកុងត្រាជាមួយនឹងក្លឹបថ្មីអារ៉ាប៊ីសាអ៊ូឌីត Al-Nassr តែម្តង។