Dani Alves នឹងក្លាយជាប្រធានក្រុមប្រេស៊ីលចាស់ជាងគេនៅ World Cup
ខ្សែការពារ Dani Alves នឹងក្លាយជាប្រធានក្រុមប្រេស៊ីលចាស់ជាងគេក្នុងព្រឹត្តិការណ៍ FIFA World Cup ជុំចុងក្រោយពេលប៉ះកាមេរូននៅថ្ងៃសុក្រ ទី០២ ខែធ្នូ នេះ។
កីឡាករវ័យ៣៩ឆ្នាំត្រូវបានគ្រូបង្គោល Tite ដាក់ឈ្មោះចូលបញ្ជី World Cup ទាំងមានពាក្យរិះគន់ថា ដោយសារតែជាមិត្តជិតស្និទ្ធរបស់ Neymar។
Alves ដែលបច្ចុប្បន្នកំពុងលេងនៅក្លិបម៉ិកស៊ិក UNAM Pumas នឹងពាក្យស្លាកដៃប្រធានក្រុម ខណៈលោក Tite ត្រូវបានផ្លាស់ប្ដូរសមាសភាពមួយចំនួននិងធានាការរក្សាបានតំណែងកំពូលតារាងពូល G។
នេះជាព្រឹត្តិការណ៍ FIFA World Cup ជុំចុងក្រោយជាលើកទី៣ហើយសម្រាប់ខ្សែការពារសម្បូរបទពិសោធខាងលើ៕