Honda ឆ្លៀតទៅមើលជប៉ុនប្រកួតជាមួយកាណាដាទាំងដៃកាន់ឧបករណ៍ច្រត់
លោក Keisuke Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងជម្រើសជាតិជប៉ុនរបស់លោក តទល់កាណាដា នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា។
លោកត្រូវបានគេប្រទះឃើញនៅកីឡដ្ឋាន Al-Maktoum Stadium នាក្រុងឌូបៃ ប្រទេសអារ៉ាប់រួមដែលកាណាដាបានយកឈ្នះជប៉ុន ដោយលទ្ធផល២ទល់នឹង១។
ទន្ទឹមនឹងនេះ អតីតកីឡាករ AC Milan ខាងលើបានប្រើប្រាស់ឧបរណ៍ច្រត់ ដោយសារតែលោកមានបញ្ហាជង្គង់តាំងពីខែតុលា ម្ល៉េះ។
បើដំណឹងមក លោក Honda នឹងចូលរួមធ្វើជាអ្នកវិភាគក្នុងការប្រកួតវគ្គចែកពូល World Cup របស់ជប៉ុន៕