ស៊ី Bournemouth ៩-0 ហើយ គ្រូ Liverpool ថា គួរតែបានដល់១៤-០ឯណោះ
Liverpool បានបំបាក់ក្រុមភ្ញៀវ Bournemouth ៩ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។
នេះជាការឈ្នះដ៏មហិមាក្នុងសប្ដាហ៍ទី០៤ ក្រោយ៣ប្រកួតមុនរកបានតែ២ពិន្ទុ ហើយក៏ទើបចាញ់ Manchester United ២ទល់នឹង១ ថែមទៀត។
លោក Jurgen Klopp អ្នកចាត់ការ Liverpool ថ្លែងថា នេះជាលទ្ធផលដ៏កម្រ ហើយក៏សំខាន់មួយ។ ដោយឡែកលោកគិតថា វាសមតែបានដល់ទៅ១៤ទល់នឹង០ឯណោះ។
នេះជាការតាមស្មើកំណត់ត្រាដែល Manchester United ធ្លាប់ធ្វើបានទៅលើ Ipswich Town ឆ្នាំ១៩៩៥ និង Southampton ឆ្នាំ២០២១ ខណៈ Leicester ក៏ធ្លាប់ធ្វើដាក់ Southampton ដូចគ្នាកាលឆ្នាំ០១៩៕