អង់គ្លេសចាញ់ធ្ងន់លើដីខ្លួនឯងលើកដំបូងចាប់តាំងពីឆ្នាំ១៩២៨
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានរងបរាជ័យធ្ងន់កលើកដំបូងលើដីខ្លួនឯងចាប់តាំងពីឆ្នាំ១៩២៨មក ក្រោយចាញ់ហុងគ្រី ដោយលទ្ធផល ០ទល់នឹង៤ ក្នុងការប្រកួត UEFA Nations League ពូល A3។
ដូច្នេះក្រុមអង់គ្លេសឆ្លងកាត់៤ប្រកួតហើយ ដោយមិនឈ្នះសោះ និងជាលើកទី១ចាប់តាំងពីឆ្នាំ២០១៤។ នេះជាកង្វល់មួយសម្រាប់ក្រុមរហស្សនាមតោកំណាចមុនព្រឹត្តិការណ៍ FIFA World Cup 2022 ចូលមកដល់។
ហុងគ្រីដែលស្ថិតលើកំពូលតារាងក្នុងពូលដែលមានអាល្លឺម៉ង់ និងអ៊ីតាលី។ ពួកគេមានការរៀបចំយ៉ាងល្អ ហើយនេះជាជ័យជម្នះលើដីអង់គ្លេសជាលើកទី២ ដោយលើកទី១បានឈ្នះអង់គ្លេស ៦ទល់នឹង៣ នៅ Wembley ក្នុងឆ្នាំ១៩៥៣៕