Betis លើកពាន Copa del Rey លើកដំបូងក្នុងរយៈពេល១៧ឆ្នាំ
Real Betis បានឈ្នះពានរង្វាន់ Copa del Rey ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៥មក ក្រោយឈ្នះ Valencia ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤។ ក្នុងការប្រកួតម៉ោងធម្មតា និង extra time លទ្ធផល គឺស្មើគ្នា១ទល់នឹង១។
នេះជាការឈ្នះពានជាលើកទី៤ក្នុងប្រវត្តិសាស្ត្រ Real Betis បន្ទាប់ពីជើងឯក La Liga រដូវកាល១៩៣៤/១៩៣៥ បូករួមទាំង Copa Del Rey រដូវកាល១៩៧៧ និង ២០០៥។
សម្រាប់លោក Manuel Pellegrini ក៏ឈ្នះពានសាជាថ្មីក្នុងនាមគ្រូបង្វឹក ក្រោយខកខានតាំងពីរដូវកាល២០១៥/២០១៦ ដែលកាលណោះលើកពាន League Cup នៅ Manchester City។
នេះក៏ជាការប្រកួត Copa del Rey ផ្ដាច់ព្រ័ត្រជាលើកទី២ដែលមិនមានវត្តមាន Barcelona ឬ Real Madrid ចាប់តាំងពីឆ្នាំ២០១០ មក៕