ក្រោយពីរងពិន័យកាតលឿងលោក Klopp ថាលោកមិនដែលមានបញ្ហាជាមួយអជ្ញាកណ្តាល Paul Tierney ទេ
(BC-99)
អ្នកចាត់ការទូរទៅរបស់ ហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយរិះគន់ទៅកាន់អាជ្ញាកណ្តាល Paul Tierney ដែលបានពិន័យកាតលឿងដល់ខ្លួននាអំឡុងពេលប្រកួតរវាង Tottenham និង Liverpool ដែលបន្សល់ទុកលទ្ធផលស្មើគ្នា 2-2 ។
ការស្រែករកហេតុផលដល់កូនក្រុមរបស់ខ្លួននៅពេលដែល Harry Kane បានប៉ះទង្គិចគ្នានៅលើទីលានជាមួយ Andy Robertson គឺជាដើមចមដែលលោកអជ្ញាកណ្តាល Paul Tierney បានពិន័យកាតលឿងនិងមិនអោយមកក្បែរកន្លែងប្រកួតចំពោះលោក Jurgen Klopp ។
លោក Klopp បាននិយាយបា្រប់អ្នកសារព័ត៌មានថាលោកពិតជាបានស្រែកដាក់កីឡាករនៅក្នុងអំឡុងពេលប្រកួតមែន ហើយអជ្ញាកណ្តាលក៏បានដើរសំដៅមកគាត់ គាត់ក៏បានសួរក្នុងន័យស្វែងរកយុត្តិធម៌ដល់ក្រុមរបស់ខ្លួនស្រាប់តែលោក Tierney បានពិន័យគាត់តែម្តង។ លោកក៏បានសម្តែងយអារម្មណ៍មិនសប្បាយចិត្តផងដែរចំពោះការបដិសេធមិនផ្តល់បាល់ពន័យ១១ម៉ែត្រឱ្យក្រុមរបស់លោក ដែលត្រង់នេះលោក Klopp បាននិយាយថាអជ្ញាកណ្តាល់បានបង្ហិនក្រុម Liverpool អស់ ២ ពិន្ទុ។ លោកបានបន្ថែមថាលោកមិនដែលមានបញ្ហាអ្វីជាមួយអជ្ញាកណ្តាលម្នាក់នេះទេ។