ច្បាស់ការ ! ចប់រដូវកាលនេះលេងបានឃើញកីឡាករនេះនៅ Man UTD ទៀតហើយ
ខ្សែប្រយុទ្ធ Edinson Cavani ចេញមកបញ្ចាក់ ហើយថាគេមិនមានការផ្លាស់ប្តូរចិត្តនោះទេ ដែលមានន័យថាគេនឹងមិនបន្តពេលនៅ Man UTD ទៀតនោះឡើយ។ ហើយផែនការនេះនឹងសម្រេចពេលខាងមុខ នេះបើយោងតាម Fabrizio Romano។
Cavani នឹងចាកចេញពី Manchester United ក្នុងនាមជាកីឡាករឥតគិតថ្លៃ ដើម្បីស្វែងរកបទពិសោធន៍ថ្មី ស្របពេលក្របខណ្ឌLa Liga នឹងក្លាយជាអាទិភាពរបស់កីឡាករអ៊ុយរ៉ាហ្កាយ ហើយក្លឹបនៅអាមេរិកខាងត្បូងក៏បានទាក់ទង Cavani ដែរនោះគឺ River Plate តែគេបានបដិសេធ៕
-Monsoon-