បើ Chelsea ធ្វើរឿងនេះបាន នោះ Antonio Rudiger អាចចុះកុងត្រាថ្មីបាន
ខ្សែការពារ Antonio Rudiger បានធ្វើការសម្រេចចិត្ត ជុំវិញអនាគតរបស់គេ ជាមួយក្រុមតោខៀវ Chelsea នៅចុងបញ្ចប់រដូវកាលនេះ តែមានលក្ខខណ្ឌពិសេសមួយ។
ជាក់ស្តែងកន្លងទៅ Rudiger ត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី Stamford Bridge ក្រោយកុងត្រារបស់គេ នឹងផុតកំណត់ នៅដំណាច់រដូវកាលនេះហើយ ក្នុងនោះក្លឹបធំៗជាច្រើនបានត្រៀមខ្លួនយករូបគេដូចជា Bayern Munich នឹង Real Madrid។
យោងតាមរបាយការណ៍ពី Athletic បានបង្ហាញឱ្យដឹងថា Rudiger បានស្នើសុំ Chelsea ដើម្បីស្នាក់នៅបន្ត គឺទាមទារថ្លៃនឿយហត់ប្រមាណជា ២២ម៉ឺនផោនក្នុងមួយសប្តាហ៍ ខណៈថ្លៃនឿយហត់ចាស់គឺ ១៤ម៉ឺនផោន។
-Monsoon-