Lewandowski តាមស្មើ CR7 ក្នុងការឈ្នះពាន FIFA Best
Robert Lewandowski ទទួលបានពានរង្វាន់ the Best FIFA Men’s Player of the Year ឆ្នាំ២០២១ ដោយនាំមុខខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool និង Lionel Messi។
នេះជាលើកទី២ជាប់ៗគ្នាហើយដែលខ្សែប្រយុទ្ធ Bayern Munich ទទួលបានពានកិត្តិយសដ៏ធំមួយនេះចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៦។ ចំនួននេះមានន័យថា គេបានតាមស្មើកំណត់ត្រារបស់ Cristiano Ronaldo ដែលឈ្នះ២ដងដែរ គឺឆ្នាំ២០១៦ និង២០១៧។ ចំណែក Lionel Messi បានម្ដងក្នុងឆ្នាំ២០១៩ និង Luka Modric ឆ្នាំ២០១៨។
លោក Thomas Tuchel អ្នកចាត់ការ Chelsea បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អ ក្រោយនាំ Chelsea លើកពាន Champions League លើកទី២។
Erik Lamela បានពានគ្រាប់បាល់ល្អបំផុតពេលទាត់ចូល Arsenal កាលខែមីនា ឆ្នាំំមុន។ Edouard Mendy ជាអ្នកចាំទីល្អ ខណៈក្រុមជម្រើសជាតិដាណឺម៉ាក បានរង្វាន់ Fair Play។
គ្រូបង្វឹកក្រុមបាល់ទាត់នារីល្អបានទៅលើ Emma Hayes របស់ Chelsea ដែលឈ្នះពានដល់ទៅ៣ក្នុង១រដូវកាល៕