Rodgers ថា អ្នកយកឈ្មោះលោកទៅភ្ជាប់នឹង Man UTD ជាការមិនគោរពចំពោះ Ole
លោក Brendan Rodgers អ្នកចាត់ការ Leicester City បានចាត់ទុកការភ្ជាប់រូបលោកទៅនឹងការផ្លាស់ទៅ Manchester United ជារឿងមិនល្អ និងបង្ហាញពីការមិនគោរពចំពោះលោក Ole Gunnar Solskjaer ដែលកំពុងកាន់តំណែងនៅ Old Trafford នៅឡើយ។
កន្លងមកមានព័ត៌មានថា លោក Rodgers ស្ថិតក្នុងរ៉ាដារបស់ Man UTD ក្នុងការទៅជំនួសលោក Solskjaer ដែលដឹកនាំមិនបានល្អ។ យ៉ាងណា អតីតអ្នកចាត់ការ Liverpool រូបនេះទទូចថា សប្បាយចិត្តនៅ Leicester។
លោក Rodgers ថ្លែងបែបនេះ “៖ មិនមែនរឿងល្អទេ វាជាការមិនគោរពចំពោះលោក Solskjaer ព្រោះគាត់នៅ Old Trafford នៅឡើយ។ គាត់ជាមនុស្សល្អ និងជាគ្រូល្អ។ ខ្ញុំមិនអាចនិយាយអ្វីបានទេ។”
គ្រូបង្វឹកធ្លាប់ដឹកនាំ Celtic ដដែលសង្កត់ធ្ងន់ថា “៖ ពិតជាមានមោទកភាពដែលបានដឹកនាំ Leicester City។ សម្លេងគាំទ្រពិតជាមិនអាចគ្រប់គ្រងបាន។ ខ្ញុំធ្វើការនៅទីនេះដោយបេះដូង អ៊ីចឹងខ្ញុំអត់សប្បាយចិត្តទេរឿងថា ខ្ញុំទៅ Man UTD។”
ក្រៅពីលោក Brendan Rodgers ក៏មានព័ត៌មានភ្ជាប់ពីលោក Erik Ten Hag និង Zinedine Zidane ចំពោះតំណែងអ្នកចាត់ការ Man UTD ដែរ៕