អ្នកតាមស្មើឲ្យ Napoli ក្នុងជំនួបជាមួយ Leicester ជាកីឡាករថ្លៃបំផុតនៅអាហ្វ្រិក
Victor Osimhen បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ឲ្យ Napoli វាយបកតាមស្មើម្ចាស់ផ្ទះ Leicester City ក្នុងការប្រកួត UEFA Europa League ប្រចាំពូល C។
ខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ារូបនេះបានតែតមួយគ្រាប់ក្នុងនាទី៦៩ និងទាត់មួយគ្រាប់ក្នុងនាទី៨៧។ Leicester បាននាំមុខមុនក្នុងនាទីទី៨ ដោយ Ayoze Perez មុន Harvey Barnes ថែមមួយគ្រាប់ទៀតនាទី៦៤។
Victor Osimhen វ័យ២១ឆ្នាំ កំពុងកាន់កាប់កំណត់ត្រាជាកីឡាករអាហ្វ្រិកថ្លៃជាងគេបង្អស់។ គេត្រូវបាន Napoli ទិញពី Lille ក្នុងខែកក្កដា ឆ្នាំ២០២០ ដែលតម្លៃដំបូង គឺ៧០លានអឺរ៉ូ តែបានកើនឡើងដល់៨០លានអឺរ៉ូ។ តម្លៃខ្លួននេះមានន័យថា កីឡាករនីហ្សេរីយ៉ារូបនេះបានបំបែកកំណត់ត្រា Nicolas Pepe ជនជាតិកូឌីវ័រ ដែល Arsenal បានចាយ៧៩លានអឺរ៉ូទិញពី Lille ដូចគ្នា កាលខែសីហា ឆ្នាំ២០១៩។
គិតមកទល់ពេលនេះ Osimhen រកបាន១២គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន៣៣ប្រកួតពីគ្រប់កម្មវិធីសម្រាប់ Napoli៕