Lukaku កុំប្រៀបធៀបខ្ញុំជាមួយ Ronaldo
កាលពីប៉ុន្មានថ្ងៃមុនមានសារព័ត៌មានជាច្រើនបានប្រៀបធៀបគ្រាប់ស៊ុតរវាង Ronaldo និង Lukaku នៅអ៊ីតាលី, ស្រាប់តែម្សិលមិញនេះ Lukaku បានចេញសំដីមួយចំនួន ក្នុងនោះអ្នកសារព័ត៌បានដកស្រង់កន្លែងសំខាន់មួយចំនួន:
Romelu Lukaku៖ “ សូមកុំប្រៀបធៀបខ្ញុំទៅនឹង Cristiano Ronaldo អី។ សម្រាប់ខ្ញុំ Cristiano គឺជាកីឡាករល្អបំផុតម្នាក់នៅក្នុងចំណោមកីឡាករបីនាក់ផ្សេងទៀតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំនឹងមិនចាត់ថ្នាក់គាត់ពីលេខ ១ ដល់លេខ ៣ នោះទេ ប៉ុន្តែគាត់គឺកំពុងនៅចំណុចនោះហើយ ។ អ្វីដែលគាត់សម្រេចបានក្នុងបាល់ទាត់បច្ចុប្បន្ននេះ គឺជាអ្វីដែលពិសេសសម្រាប់ខ្ញុំ និងកីឡាករជំនាន់ក្រោយៗទៀត ”។
“ ខ្ញុំមានសំណាងណាស់ដែលបានលេងទល់នឹងគាត់នៅអ៊ីតាលី ហើយឥឡូវនេះគាត់បានត្រឡប់មកលេងនៅក្របខ័ណ្ឌ Premier League វិញ វាពិតជាល្អខ្លាំងណាស់សម្រាប់បាល់ទាត់អង់គ្លេស។ វាគ្មានប្រយោជន៍នោះទេ ប្រសិនបើយើងយកកំណត់ត្រា និងស្ថិតិ មកធ្វើការប្រៀបធៀបគ្នា គឺវានៅចំណុចខុសគ្នា ”៕