កូនប្រុសរបស់ David Beckham ចាប់ផ្តើមចូលលេងជាកីឡាករអាជីពហើយ!
កូនប្រុសរបស់ David Beckham គឺ Romeo បានចុះកិច្ចសន្យាអាជីពដំបូងជាមួយក្លិប Fort Lauderdale CF ដែលក្លិបមួយនេះ ជាក្លិបបម្រុងរបស់ Inter Miami ក្រោមការគ្រប់គ្រង់ដោយឪពុករបស់គេ ក្នុងក្របខណ្ឌ MSL League។ កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបដែលឋិតក្នុងក្របខណ្ឌ USL League One ដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា។ ក្មេងជំទង់ដែលជាកូនទី ២ ក្នុងចំណោមកូនទាំង៤របស់ Beckham ត្រូវបានគេរាយការណ៍ថាបានហ្វឹកហាត់ពីមុនជាមួយក្រុមរបស់លោក Darren Powell ហើយអាចនឹងចូលលេងក្នុងការប្រកួតដំបូងនៅចុងសប្តាហ៍នេះ។