ប្រធានក្លឹប Real Madrid ដាក់គោលដៅយក Kylian Mbappe, Erling Haaland និង Paul Pogba នៅឆ្នាំក្រោយ
លោក Florentino Perez ត្រូវគេរាយការណ៍មកថា បានដាក់គោលដៅយក Kylian Mbappe, Erling Haaland និង Paul Pogba មកកាន់ទឹកដីអេស្ប៉ាញឱ្យទាល់តែបាននៅរដូវកាលក្រោយ បន្ទាប់ពីឆ្នាំនេះ Real Madrid នៅតែមិននាំចូលកីឡាករចំណូលថ្មីបាន។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្លឹបជើងឯក UEFA Champions League ១៣សម័យបានប្រកាសដកខ្លួនការចរចារជាមួយ PSG លើការចុះកុងត្រាយកខ្សែប្រយុទ្ធ Kylian Mbappe ក្រោយពីមិនមានការឆ្លើយតបណាមួយទាល់តែសោះលើការដាក់សំណើរចំនួន៣លើកកន្លងមកនេះ។
យ៉ាងនេះហើយទើបធ្វើឱ្យប្រធានក្លឹបដែលមានឥទ្ធិពលក្នុងពិភពបាល់ទាត់បានសម្រេចកំណត់គោលដៅជាមួួយថ្នាក់ដឹកនាំផ្សេងៗទៀតដើម្បីចរចារយក Kylian Mbappe និង Paul Pogba ដែលផុតកុងត្រានៅរដូវកាលក្រោយដូចគ្នាមកកាន់ទឹកដីអេស្ប៉ាញដោយគ្មានតម្លៃខ្លួន។ ដោយឡែកសម្រាប់ការចរចារជាមួយ Erling Haaland ក៏នឹងធ្វើឡើងពីពេលនេះទៅផងដែរ។
គួរឱ្យដឹងថា ដោយសារតែបញ្ហាកូវីត១៩ហើយធ្វើឱ្យមានបញ្ហាហិរញ្ញវត្ថុ ទើប Real Madrid បានសម្រេចមិនដាក់គោលដៅយកកីឡាករថ្មីៗមកពង្រឹងក្លឹបដែលនេះគឺជារឿងមួយធ្វើឱ្យប្រិយមិត្តរបស់ខ្លួនមិនសប្បាយចិត្តប៉ុន្មានឡើយ។