ឃើញលេចធ្លោនៅអូឡាំពិក ក្រុមបាល់បោះអាមេរិកមួយតកុងត្រាកីឡាកររូបនេះ២០០លានដុល្លារភ្លែត
ក្លិបបាល់បោះអាមេរិក Dallas Mavericks កំពុងដុតដៃដុតជើងរៀបចំបន្តកិច្ចសន្យា៥ឆ្នាំដល់កីឡាករ Luka Doncic ជាមួយផ្លៃនឿយហត់២០២លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំនេះ។
កីឡាករវ័យ២២ឆ្នាំបានរួមចំណែកជួយក្រុមបាល់បោះជម្រើសជាតិស្លូវេនីឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអូឡាំពិក ២០២០ដែលត្រូវជួបជាមួយជម្រើសជាតិបារាំងនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា នេះ។
ថ្លៃពលកម្ម២០២លានដុល្លារអាមេរិកនេះ គឺជាចំនួនដ៏ច្រើនខ្លាំងសម្រាប់តារាវ័យក្មេងក្រុមជម្រើសជាតិស្លូវេនីដែល Mavericks នឹងផ្ដល់ឲ្យលើកុងត្រាថ្មី។ មានន័យថា គេនឹងទទួលបានជាង៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈរដូវកាល២០២០/២០២១កន្លងទៅ គេទទួលបាន៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
បើតាមស្ថិតិកន្លងមក ស្លូវេនីមិនដែលចាញ់ទេក្នុងចំណោម១៧ប្រកួតចុងក្រោយដែលមាន Doncic ចូលលេង។ បើនិយាយនៅ NBA វិញ គេជាតារាឆ្នើមមួយរូបក្នុង៣រដូវកាលចុងក្រោយ ដោយបានជាប់ឈ្មោះក្នុងក្រុម All Stars ២ដង និងជាប់ Best XI ២ដងថែមទៀត។
ក្នុងរដូវកាល២០២០/២០២១ គេមានធម្យមភាគបញ្ចូលទី ២២.៧ពិន្ទុ និង assist ៨ដងក្នុងមួយប្រកួត។ គេចូលរួមជាមួយក្រុម Dallas Mavericks ក្នុងរដូវកាល២០១៨ ក្រោយចំណាយពេល៣ឆ្នាំនៅក្រុមបាល់បោះ Real Madrid៕