Chelsea ដាក់សំណើរ១៣០លានអឺរ៉ូបូកជាមួយកីឡាករម្នាក់ដើម្បីទិញយក Romelu Lukaku ពី Inter Milan
Chelsea ត្រូវគេរាយការណ៍មកថា បានដាក់សំណើរ១៣០លានអឺរ៉ូបូកជាមួយខ្សែការពារ Marcos Alonso ដើម្បីទិញយក Romelu Lukaku ពី Inter Milan មកកាន់ទឹកដី Stamford Bridge នារដូវក្តៅនេះ។
នេះគឺជាសំណើរលើទី៣ហើយរបស់ក្រុមរហស្សនាមតោខៀវដែលបានដាក់ទៅកាន់ក្រុមជើងឯក Serie A កាលពីរដូវកាលមុន ខណៈសំណើរចំនួន២លើកមុនសុទ្ធតែត្រូវបានបដិសេធទាំងអស់។
នាយកប្រតិបត្តិក្រុមរហស្សនាមពស់ខៀវធ្លាប់បានចេញមុខមកបញ្ជាក់រួចហើយថា Romelu Lukaku មិនមានជាកីឡាករដែលត្រូវលក់ចេញទេ ព្រោះរូបគេមិនមានក្លឹបណាអាចប៉ះបានឡើយ។
យ៉ាងណាក្តីសម្រាប់សំណើរចុងក្រោយនេះរបស់ក្រុមមហាសេដ្ឋីរុស្ស៊ីគឺមើលទៅអាចនឹងធ្វើឱ្យ Inter ពិចារណាបាន ស្របពេលដែលក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Milan កំពុងជួបវិបត្តិហិរញ្ញវត្ថុផងដែរ។