ក្រុមជម្រើសជាតិបាល់ទាត់អាចទៅក្លិបរៀងៗខ្លួនបានហើយ ក្រោយចប់ចត្តាឡីស័ក្ក
លទ្ធផលនៃការពិនិត្យសំណាករបស់ក្រុមជម្រេីសជាតិកម្ពុជា លើកទី២ ចេញមកជាផ្លូវការហេីយ កីឡាករ និងមន្ត្រីទាំងអស់គឺអវិជ្ជមាន ពុំមានមេរោគឆ្លងកូវីត-១៩ឡើយ បន្ទាប់ពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
កីឡាករ និងក្រុមការងារទាំងអស់ បានធ្វើចត្តាឡីស័ក្តនៅ មជ្ឈមណ្ឌលហ្វឹកហ្វើនកងរាជអាវុធហត្ថភ្នំជុំរីករាយ ដោយបុគ្គលិកមជ្ឈមណ្ឌលទាំងអស់ បានជួយសម្របសម្រួលដល់ការស្នាក់នៅរបស់ក្រុមរយៈពេល១៤ថ្ងៃនេះ។
សូមបញ្ជាក់ថា ការធ្វើចត្តាឡីស័ក្ត របស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នេះ ដោយសារក្រុមគោព្រៃបានចេញទៅប្រកួតជម្រុះ World Cup ២០២២ នៅប្រទេស បារ៉ែន ដោយលេង៣ប្រកួត ចាញ់ បារ៉ែន ៨ ទល់ ០ , ចាញ់ អ៊ីរ៉ាក់ ៤ ទល់ ១ និង ចាញ់ អ៊ីរ៉ង់ ១០ ទល់ ០ ៕