កីឡាករវិជ្ជមានកូវីតក្លិប ភ្នំពេញក្រោន ត្រូវបានបញ្ជូនទៅព្យាបាល
យោងតាមការបញ្ជាក់របស់ក្លិប បាល់ទាត់ភ្នំពេញក្រោនថា កីឡាកររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនដែលមានវិជ្ជមានកូវីដ១៩ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលកម្រិតស្រាលហើយនិងកំពុងស្ថិតក្រោមការថែទាំដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗ ។
សម្រាប់ក្រុមកីឡាករព្រមទាំងបុគ្គលិកនិងបុគ្គលដែលមានទំនាក់ទំនងជាមួយពួកគេទាំងផ្ទាល់និងប្រយោលក៏កំពុងធ្វើចត្តាឡីស័កដើម្បីតាមដានស្ថានភាពសុខភាពក៏ដូចជាដើម្បីសុវត្ថិភាពដោយអនុវត្តទៅតាមការកំណត់របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
បញ្ហានេះកើតមានឡើងមុនការប្រកួតពាន League Cup ដែលក្លិប បាល់ទាត់ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ វិសាខា ត្រូវបានលុបចោល ដោយសារការសង្ស័យកីឡាករមានវិជ្ជមានកូវីត១៩ ។
តាមការបញ្ជាក់របស់ អនុគណ:កម្មការស្រាវជ្រាវកូវីត១៩ នៅថ្ងៃនេះមានកីឡាករជនជាតិ អ៊ុយក្រែន Valarri របស់ក្លិប ភ្នំពេញក្រោន បានរកឃើញវិជ្ជមានកូវីត១៩ ៕