ផ្លូវការ! ខ្សែការពារ Trent Alexander-Arnold ដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួសរហែកភ្លៅ
ខ្សែការពារ Trent Alexander-Arnold ត្រូវបានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ UEFA Euro 2020 ដោយសារតែរបួសភ្លៅ។
សមាជិក Liverpool បានរបួសពេលលេងឲ្យអង់គ្លេសក្នុងជំនួបមិត្តភាពទល់នឹងអូទ្រីសកាលដើមសប្ដាហ៍នេះ ហើយក្រោយការពិនិត្យ បានបង្ហាញថាគេបានរបួសត្រង់ចំណុចភ្លៅ។
កីឡាករ វ័យ២២ឆ្នាំ អាចនឹងសម្រាកដល់ទៅ៦សប្ដាហ៍ឯណោះ ហើយគេត្រូវត្រឡប់ទៅក្លឹប Liverpool វិញដើម្បីព្យាបាលនឹងត្រៀមសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នារដូវកាលក្រោយ។
គួរឱ្យដឹងថា ក្រុមជម្រើសជាតិអង់គ្លេសនៅព្រឹត្តិការណ៍ UEFA Euro 2020 គឺត្រូវប៉ះ ក្រូអាតនៅកីឡដ្ឋាន Wembley នៅថ្ងៃទី ១៣ ខែមិថុនា ខាងមុខ ដោយនឹងមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CBS ដែលមាន CTN CNC និង MYTV ផងដែរ៕