កីឡាករអង់គ្លេសទាំង៧រូបដែលត្រូវកាត់ចេញពីការប្រកួតយ៉រ៉ូ ២០២០ ខាងមុខនេះ
ថ្មីៗនេះលោក Gareth Southgate ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិតោកំណាចអង់គ្លេស បានបញ្ចេញឈ្មោះកីឡាករទាំង៧រូបដែលត្រូវកាត់ចេញពីការប្រកួតយ៉រ៉ូ ២០២០ ខាងមុខនេះ។ កីឡាករទាំង៧រូបនោះមានដូចជា៖
1-Alexander-Arnold របស់ក្លិប Liverpool
2- Ben Godfrey របស់ក្លិប Everton
3-Greenwood របស់ក្លិប Man UTD
4-Aaron Ramdale អ្នកចាំទីរបស់ Sheffield United
5-Ward-Prowse របស់ក្លិប Southampton
6-Ben White របស់ក្លិប Brighton & Hove Albion
7-Lingard របស់ក្លិប Man UTD
សូមបញ្ជាក់ថា ក្នុងចំណោមកីឡាករទាំង៧រូបដែលត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេសនាពេលនេះ ដោយសារមានកីឡាករខ្លះរបួស ហើយកីឡាករខ្លះទៀតមិនត្រូវចិត្តរបស់លោក Gareth Southgate។ គួររំលឹកថា ព្រឹត្តិការណ៍ យ៉រ៉ូ ឆ្នាំ២០២០ ក៏នឹងធ្វើការផ្សាយបន្តផ្ទាល់ជូនប្រជាជនកម្ពុជាបានទស្សនាតាមរយៈស្ថានីយ៍ទូរទស្សន៍ CBS ( CTN MYTV & CNC) ដោយការប្រកួតនិងចាប់ផ្តើមនៅថ្ងៃទី១២ ខែមិថុនា ខាងមុននេះហើយ៕