អតីតកីឡាករក្រុមចាស់មួយរបស់វឌ្ឍនាកានៅម៉ាឡេស៊ីត្រូវបានគេធ្វើឃាតចោលកូនអាយុមួយឆ្នាំ
អតីតកីឡាករមួយរូបក្នុងក្រុម Pahang FA ដែលលេងក្នុងពាន Pahang President’s Cup ឈ្មោះ Norhalim Tumiran ត្រូវបានគេលួចធ្វើឃាដនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា។
សារព័ត៌មានក្នុងស្រុកម៉ាឡេស៊ី បញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅផ្ទះជួលមិត្តភក្ដិរបស់គេក្រុង Sibu រដ្ឋ Sarawak អំឡុងម៉ោង៧យប់។ គេដឹងថា មានប៉ូលិស២នាក់ទៀតនៅកន្លែងកើតហេតុដែលគេជឿថា អាចជាអ្នកសម្លាប់ Norhalim ផ្ទាល់តែម្ដង។
មន្ត្រីប៉ូលិសក្នុងតំបន់ឲ្យដឹងថា Norhalim ក៏កំពុងបម្រើការងារជាប៉ូលិសមួយរូបដែរមុនចែកឋាន គេធ្លាប់ជាកីឡាករក្លិប Pahang កម្រិតយុវជន ពីចន្លោះឆ្នាំ២០១៥ដល់២០១៦។
ការបញ្ជាក់លម្អិត គឺបែបនេះ “៖យើងត្រូវបានរាយការណ៍ថា មានប៉ូលិសមួយរូបត្រូវបានបាញ់សម្លាប់ចំសៀតផ្កាខាងស្ដាំ និងស្លាប់លក្ខណៈអង្គុយលើសាឡុងក្នុងផ្ទះ។ មុនកើតហេតុ ជនរងគ្រោះបានទៅផ្ទះមិត្តភក្ដិលេងហ្គេម មុនហូបអាហារពេលល្ងាច។”
គេក៏ធ្លាប់លេងនៅតាមក្រុមពាក់កណ្ដាលអាជីពមួយចំនួនមុនចូលហ្វឹកហាត់ប៉ូលិសរយៈពេល៦ខែ។ ការបាត់បង់ជីវិតរបស់ Norhalim វ័យ២៥ឆ្នាំបានបន្សល់ទុកភរិយា និងកូនតូចអាយុមួយឆ្នាំ៕