U-15 កម្ពុជាចាញ់ U-15 ចិន ៧ ទល់ ០
ការប្រកួតមិត្តភាពអន្តរជាតិដកស្រង់បច្ចេកទេស រវាងយុវជនសាលាបាល់ទាត់បាទីអាយុក្រោម១៥ឆ្នាំកម្ពុជា ចាញ់ យុវជនអាយុក្រោម១៥ឆ្នាំចិន ៧ ទល់ ០ នាកីឡដ្ឋាន Smart RSN នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះ។
សម្រាប់ការប្រកួតនេះគឺដើម្បីដកស្រង់បច្ចេកទេសនិងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយជាពិសេសត្រូវត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ផ្សេងៗនាថ្ងៃខាងមុខ បន្ទាប់ពី U15 បាទីទើបប្រមូលផ្ដុំកីឡាករសាជាថ្មី ក្រោមការដឹកនាំរបស់គ្រូជប៉ុន Inoue Kazunori ។ ក្រោយចប់ការ ប្រកួតនេះ ក្រុមទាំងពីរនឹងបន្តហ្វឹកហាត់នៅទីលាននេះដដែលនិង ធ្វើការប្រកួតម្តងទៀតនៅថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០១៩ នាទីលានដដែល ៕ រូបភាព៖ FFC